ប្រភេទ  |  អត្ថបទ : អំណោយនៃព្រះគុណរបស់ព្រះ

ថ្ងៃទី៣ : មូលហេតុដែលត្រូវប្រារព្ធធ្វើ

ពិធី​បុណ្យ​ណូអែល​នៅ​ប្រទេស​អ៊ុយ​ក្រែន

ប្រជាជន​នៅ​ប្រទេស​អ៊ុយក្រែន បាន​រាប់​ប​ញ្ចូល​ធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​។ ជួន​កាល ពួក​គេ​បាន​យក​ចំប៊ើង មក​តម្រៀប​នៅ​លើ​តុអាហារ​ពេល​ល្ងាច ដើម្បី​រំឭក​អំ​ពីស្នូ​ក​សត្វ ដែល​ព្រះយេស៊ូវ​បាន​ផ្ទុំ នៅភូ​មិ​បេថ្លេហិម​។ ការ​ប្រារព្ធ​ធ្វើមួ​យ​ទៀត បាន​រំឭក​អំពី​ព្រឹត្តិ​ការណ៍​ជា​ច្រើន ដែល​បាន​កើត​ឡើង នៅ​ពេល​យប់​ដែល​ព្រះ​សង្រ្គោះ​បាន​យាង​ចុះម​ក​យក​កំណើត​ក្នុង​លោកិយ​។​  បន្ទាប់​ពី​ការ​អធិ​ស្ឋាន​សម្រាប់​ពិធី​បុណ្យ​ណូអែល​ ត្រូវ​​បា​ន​ធ្វើឡើ​ង​​ហើយ  បុរស​ជា​ឪពុក​នៃ​គ្រួសារ​ក៏​បាន​ពោល​ឡើង​ថា   “ព្រះ​គ្រីស្ទ​​បាន​ប្រសូត្រ​ហើយ!” ហើយ​ក្រុមគ្រួសារ​ក៏​បាន​ឆ្លើយ​តប​ថា “ចូរ​យើង​ថ្វាយ​សិរីល្អដ​ល់​ព្រះ​អង្គ!”

ពាក្យ​ពេចន៍​ដែ​ល​គេ​បាន​ពោល​ឡើង​នេះ…

ថ្ងៃទី២ : ខ្ញុំមិនមានអារម្មណ៍ឯកោទៀតឡើយ

អេម៉ាញូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​ជជែក​ជា​មួយ​មិត្ត​ភក្តិ​ម្នាក់ ដែល​ជា​គូស្វាមី​ថ្មោង​ថ្មី ហើយ​កំពុង​អន្ទៈ​សារ​ចង់​បាន​កូន។ គាត់​និង​ភរិយា​គាត់ កំពុង​រៀប​ផែន​ការ និង​អធិស្ឋាន​សូម​ព្រះ​ប្រទាន​កូន​ម្នាក់។ ពួក​គេ​បាន​ជ្រើស​រើស​ឈ្មោះ​ឲ្យ​កូន​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ ទោះ​ភរិយា​របស់​គាត់​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។​

ក្នុង​ឆ្នាំ​៧៣៥​នៃ​គ្រីស្ទ​សគ​រាជ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ ឲ្យ​ប្រជា​ជាតិ​យូដា​ស្តាប់ ពេល​ដែល​ពួក​គេ​កំពុង​មាន​ការ​តយុទ្ធ​ខាង​វិញ្ញាណ។ គឺ​ដូច​ដែល​គាត់​បាន​ប្រកាស​ថា “​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល(ដែល​មាន​ន័យ​ថា…

ថ្ងៃទី១ : ព្រះគ្រីស្ទ នៃបុណ្យណូអែល

ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​បុណ្យ​ណូអែល​មក​ដល់ តាម​ធម្មតា ប្រទេស​សឹង្ហ​បុរី​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​ដ៏​ជោគ​ជាំ មិន​មាន​ព្រឹល​ធ្លាក់​ដូច​នៅ​អឺរ៉ុប​ទេ គឺ​មាន​តែ​ទឹក​ភ្លៀង។ ដោយ​សារ​ខ្ញុំ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​គ្រួសារ​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ នោះ​យើង​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទេ។ ប៉ុន្តែ កាល​នៅ​ពី​ក្មេង ខ្ញុំ និង​បង​ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​ពីរ​បី​នាក់​ទៀត បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្តូរ​កា​ដូ នៅ​ថ្ងៃ​ណូអែល។ ខ្ញុំ​មិន​ដឹង​ថា យើង​បាន​គំនិត​នេះ ពី​ណា​មក​ទេ ប្រហែល​យើង​ចេះ​ប្តូរ​កាដូ​គ្នា​…